បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានប្រារព្ធពិធីខួបអនុស្សាវរិយនៃការកកើតឡើង បក្សកម្មុយនីស លើកទី៧៣របស់ខ្លួន។
ជារឿងដ៏ចម្លែកមួយដែរ នៅពេលដែលពិធីលើកនេះធ្វើឡើងដោយមិនមានការបង្ហាញការបាញ់បង្ហោះ ឬក្បាលគ្រាប់មីស៊ីលឆ្លងទ្វីបណាមួយឡើយ ហើយជាពិសេសកង
យោធា របស់ខ្លួនបែរជាបានធ្វើការប្តូរឈុតយោធា ជំនួសឲ្យឈុតដើម្បីការពារមេរោគពណ៍ក្រូច ទៅវិញ។
ចំណែកឯមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានគេមើលឃើញថាមានសភាពស្រកសាច់ជាងមុននិងត្រូវបានឈរនៅចំកណ្តាលនៃហ្វូងកុមារដែលមិនមានពាក់ម៉ាស ការពារនោះឡើយ។
គួរឲ្យដឹងថាប្រទេសកូរ៉េខាងជើងបច្ចុប្បន្នកំពុងត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងបញ្ហាវិបត្តិកង្វះខាងស្បៀងអាហារនិងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារតែបញ្ហា
រីករាល នៃវិរុសកូវីដនៅលើសកលោក៕ ប្រែសម្រួល៖ស៊ុនលី