ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំចិន នឹងចូលរួមសម្ភោធ ជាផ្លូវការ ពហុកីឡដ្ឋាន ជាតិមរតតេជោ នាពេលខាងមុខ។
ថ្លែងក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា « យើងនឹងធ្វើពិធីសម្ភោធមួយទៀត ហើយសង្ឃឹមថា មានថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ចិន មកចូលរួមដើម្បីអបអរសាទរ នូវសមិទ្ធិផល ដែលចេញមកពីការខិតខំប្រឹងប្រែង និងផ្លែផ្កា នៃចំណងមិត្តិភាព រវាង កម្ពុជា-ចិន»។
សម្ដេចតេជោ ហ៊ុន សែន បន្តថា «នេះគ្រាន់តែជាការទទួលផលដើមរដូវ នៃចំណងមិត្តភាព ដែកថែប ដែលប្រធានាធិបតី ស៊ី ជីនពីង បាបប្រសិទ្ធនាមឡើង»។
ការលើកឡើងបែបនេះ ត្រូវបានសម្ដេចតេជោ អះអាងថា ព្រោះនេះ មិនមែនជាការទាក់ទងជាមួយចិន ត្រឹមថ្ងៃនេះឬថ្ងៃស្អែក បន្ទាប់ពីទទូលស្ដាតនេះ រួចហើយនោះទេ យើងត្រូវធ្វើការជាមិត្តចិនជាច្រើនឆ្នាំ តទៅទៀត។