ព័ត៌មានជាតិ

កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយទៅបង្គួរ ទៅតាមតំបន់ ចាប់ពីថ្ងៃទី១៥-២១ខែកញ្ញា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥-២១ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីជូនដំណឹងបានឲ្យដឹងថា កម្ពុជាទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើប្រទេសភូមា ថៃ ឡាវ និងវៀតណាម។ បន្ទាប់ពីនេះ នៅថ្ងៃទី១៧-២១ ខែកញ្ញា ទទួលឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា និងខ្យល់មូសុង និរតីខ្សោយ។លក្ខណៈបែបនេះនឹងធ្វើឲ្យកម្ពុជា អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ ទៅតាមតំបន់ ដែលទាមទារឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

To Top