ព័ត៌មានជាតិ

បោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ មានឃុំ-សង្កាត់ជាង១ពាន់ និងសមាជិកជាង១ម៉ឺន

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ មានឃុំ-សង្កាត់ ចំនួន១,៦៥២ និងចំនួនសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន១១,៦២២។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងដំណើរទៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ៕

To Top