ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិស៊ីរី និងហ្ស៊កដានី ជួបគ្នាពិភាក្សាលើបញ្ហា សន្តិសុខតាមព្រំដែន

បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានរដ្ឋ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីរី បានជួបគ្នាជាមួយនឹង រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសហ្ស៊កដានី បន្ទាប់ពីយោធារបស់ស៊ីរី បានចូលកាន់កាប់តំបន់មួយចំនួន ក្បែរទៅនឹងព្រំដែនជាមួយ នឹងហ្ស៊កដានី។

សារព័ត៌មានរដ្ឋរបស់ហ្ស៊កដានី Hala Akhbar បានរាយការណ៍ថាកិច្ចប្រជុំ រវាងមេបញ្ជាការហ្ស៊កដានី Yousef Huneiti និងមេបញ្ជាការស៊ីរី Ali Ayoub គឺធ្វើឡើងក្នុងគោលបំណងធំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នាទៅលើបញ្ហាសន្តិសុខ តាមព្រំដែនជាមួយគ្នា និងដើម្បីអាចបម្រើដល់ ប្រយោជន៍ទៅដល់ ប្រទេសទាំងពីរផងដែរ។

គួរឲ្យដឹងដែរថា ការរុញច្រានកាលពីពេលថ្មីៗនេះ ដោយកងកម្លាំងយោធាស៊ីរី នៅភាគខាងត្បូងប្រទេសគឺជា ភាពជោគជ័យដ៏ធំបំផុតរបស់ រដ្ឋាភិបាលស៊ីរីគិតចាប់ តាំងតែពីឆ្នាំ២០១៨ ដែលយោធាស៊ីរីបានកាន់កាប់ តំបន់ព្រំដែនមួយភាគធំនៃ Nassib។

ទោះបីជាយ៉ាងណាក្តីព្រំដែន រវាងប្រទេសហ្ស៊កដានី និងប្រទេសស៊ីរី ទើបតែបានប្រកាសបើកឲ្យ ដំណើរការឡើងវិញ ប៉ុណ្ណោះកាលពីឆ្នាំ២០១៨ ប៉ុន្មានខែបន្ទាប់ពីតំបន់ទាំងនោះ បានធ្លាក់ចូលក្រោមការ គ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរីវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top