ព័ត៌មានជាតិ

តាលីបង់ និយាយថាអាមេរិក នឹងផ្តល់ជំនួយមនុស្សធម៍ ដល់អាហ្គានីស្ថាន

បរទេស៖ យោងតាមការបញ្ជាក់ដោយតាលីបង់កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានជឿជាក់ថាអាមេរិក នឹងបន្តផ្តល់ជំនួយមនុស្សធម៍ ទៅដល់ពលរដ្ឋ អាហ្គានីស្ថាន ដែលក្រីក្រខ្លាំងក្នុងពេលដែលប្រទេស កំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ បែបនេះ។

ទោះបីជាយ៉ាងណាក្តីក្រុងតាលីបង់ បានបញ្ជាក់ទៀតដែរថាដោយឡែក ចំពោះបញ្ហានយោបាយវិញទោះបីជា បានពិភាក្សាគ្នារួចរាល់ហើយ ក្តីប៉ុន្តែរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន គឺនឹង នៅតែមិនព្រមទទួលស្គាល់រដ្ឋាភិបាលថ្មីដែល ដឹកនាំដោយក្រុមតាលីបង់នោះឡើយ។

សេចក្តីប្រកាសនេះត្រូវបានគេដឹងថា បានធ្វើឡើងនៅក្រោយនៃកិច្ចប្រជុំ ដោយផ្ទាល់មួយរវាងភាគីទាំងពីរអាមេរិក និងតាលីបង់គិតចាប់តាំងតែ ពីពេលដែល យោធាអាមេរិក បានដកខ្លួនចេញពីអាហ្គានីស្ថាន ទាំងស្រុងកាលពីខែសីហាកន្លងមក។

គួរឲ្យដឹងដែរថាមកដល់ថ្ងៃចន្ទនេះ នៅមិនទាន់មានសេចក្តីថ្លែង ការណ៍ណាមួយដែលត្រូវបានធ្វើដោយភាគីខាងសហរដ្ឋអាមេរិក ឡើយចំពោះលទ្ធផលនៃកិច្ចប្រជុំ ដែលធ្វើឡើងតាំងតែ ចុងសប្តាហ៍មកនេះ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top