អត្ថបទ

សិស្ស និងគ្រូ អនុវត្តការផ្សាយផ្ទាល់ សម្រាប់បទបញ្ជាថ្មី នៅពេលសាលា បើកដំណើរការឡើងវិញ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាថ្មីៗនេះ បានប្រកាសអនុញ្ញាតឱ្យសាលារៀន នៅក្នុងប្រទេសកម្ពុជាបើកឡើងវិញ នៅតាមតំបន់មានសុវត្ថិភាព និងគ្មានជំងឺកូវីដរីករាលដាល។ សាលារៀនដែលត្រូវបើកឡើងវិញ ត្រូវអនុវត្តតាមការរឹតត្បិត ដែលកំណត់ត្រឹមសិស្ស ១៥នាក់ប៉ុណ្ណោះ ក្នុងមួយថ្នាក់ដើម្បីជៀសវាងការគំរាមកំហែង ដែលអាចកើតមាន។

ដោយអនុវត្តតាមវិធានការណ៍ ការរក្សាគម្លាតសង្គម ក្រុមការងារ SIS បានមកដល់ខេត្តកណ្តាល ដើម្បីធ្វើតេស្តកម្មវិធីថ្មីនេះ ដើម្បីជួយដោះស្រាយ កាលវិភាគសិស្ស។

សិស្សដែលមានកម្មវិធី SIS អាចសិក្សាពីផ្ទះដោយ ប្រើទូរស័ព្ទដៃរបស់ពួកគេ ចំណែកអ្នកដែលមិនមានលទ្ធភាព ប្រើកុំព្យូទ័រឬស្មាតហ្វូននឹង ត្រូវចូលរៀនថ្នាក់ដោយផ្ទាល់។

សាលារដ្ឋនៅកម្ពុជាដែលប្រើ SIS System ឥឡូវនេះអាចបណ្តុះបណ្តាល សម្រាប់ការផ្សាយផ្ទាល់ នៅពេលសាលារៀនបើកដំណើរការ ឡើងវិញនៅខែកញ្ញា ឆ្នាំ ២០២១ ។ នេះគឺជាកម្មវិធីថ្មីមួយដែលនឹង គាំទ្រដល់បទបញ្ជាថ្មីដែល កំណត់ដោយក្រសួងអប់រំយុវជននិងកីឡា។

វិទ្យាល័យ ហ៊ុនសែនសេរីភាព គឺជាសាលាដំបូងគេបង្អស់ ដែលមានសិស្សជាង ៣0នាក់ ដែលបានចូលរួមការ រៀនតាមការផ្សាយផ្ទាល់។ ភាពជោគជ័យនៃការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ទាំងគ្រូនិងសិស្ស ឥឡូវនេះមាននៅលើទំព័រហ្វេសប៊ុក SIS Cambodia និងឆានែលយូធូប។

គ្រប់គ្នាអាចចូលរួមក្នុងថ្នាក់រៀន ដោយតាមដានទំព័រហ្វេសប៊ុករបស់ SIS Cambodia ឬទស្សនានៅលើឆានែលយូធូប SIS Cambodia ។ SIS កម្ពុជាកំពុងគាំទ្រ ច្បាប់អប់រំនៅកម្ពុជា ក្នុងគោលបំណងជួយគ្រូបង្រៀន ធ្វើការងាររបស់ពួកគេឱ្យ មានប្រសិទ្ធភាពជាងមុន ហើយឪពុកម្តាយអាចពិនិត្យមើល និងតាមដានពីភាពសកម្ម របស់សិស្សក្នុងថ្នាក់ សិស្សក៏អាចបន្តទៅសាលារៀន គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដោយប្រើ SIS System ៕

To Top