ព័ត៌មានអន្តរជាតិ

យោធា និងយន្តហោះយោធា ដែលប្រតិបត្តិការជន្លៀស ពលរដ្ឋអាហ្គានីស្ថានជាង ១២ម៉ឺននាក់ កន្លងមកនៅបន្តដាក់ ឲ្យសម្រាកនៅឡើយ

បរទេស៖ យោងតាមការបញ្ជាក់ ដោយមេបញ្ជាការជាន់ខ្ពស់អាមេរិក Corey Martin នៅសប្តាហ៍នេះបានធ្វើការ លើកឡើងថា អស់រយៈពេលជាង ១ខែមកហើយ បន្ទាប់ពីកងទ័ពអាមេរិកបាន ធ្វើការដកទ័ពចេញពីអាហ្គានីស្ថាន ប៉ុន្តែមកដល់ពេលនេះ កងកម្លាំងទ័ពអាកាស និងយន្តហោះយោធា ដែលបានបើកប្រតិបត្តិការនោះ នៅតែបន្តសម្រាកនៅឡើយ។

គួរឲ្យដឹងដែរថា ប្រតិបត្តិការជន្លៀសខ្លួន ដែលធ្វើឡើងបានជោគជ័យ ជាមួយនឹងចំនួននៃ អ្នកភៀសខ្លួនសរុប ១២៤០០០នាក់ គឺត្រូវបានដាក់ឈ្មោះថា Opertaion Allies Refuge ត្រូវបានបញ្ចប់ទៅតាំងតែ ពីខែសីហាជាមួយ នឹងការដកទ័ពចុងក្រោយ របស់ទ័ពអាមេរិក។

ប្រតិបត្តិការនេះត្រូវបាន ប្រើប្រាស់កងកម្លាំង យោធាសរុបដល់ទៅ ៥០០នាក់ និងយន្តហោះហោធា ប្រមាណជា ២៥០គ្រឿង ហើយក្នុងនោះភាគច្រើន យន្តហោះប្រភេទ C-17 ដល់ទៅ ១០០គ្រឿងដែលស្ថិតនៅក្នុង ផ្នែកមួយនៃប្រតិបត្តិការ៕

ប្រែសម្រួល៖ ស៊ុន លី

To Top