ព័ត៌មានអន្តរជាតិ

វៀតណាម ចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង ឲ្យកុមារចាប់ ពីខែក្រោយ

បរទេស ៖ យោងតាមសេចក្តីប្រកាសមួយ ដោយក្រសួងសុខាភិបាល នៃប្រទេសវៀតណាម បានឲ្យដឹងថា យុទ្ធនាការ នៃការ ចាក់វ៉ាក់សាំង ជូនកុមារតូចៗជាមួយនឹង វ៉ាក់សាំង Pfizer នឹងចាប់ផ្តើមធ្វើឡើង នៅខែក្រោយនេះហើយ ។

ក្រសួងបានបន្ថែមទៀតកុមារ ដែលមានវ័យ១៦និង១៧ ឆ្នាំ នឹងអាចទទួលវ៉ាក់សាំង ដោយមានការចូលរួមពីសំណាក់ ឪពុកម្តាយហើយ នៅក្នុងតំបន់ ដែលស្ថិតនៅក្រោមការ រឹតបន្តឹងខ្លាំង និងកម្រិតហនិភ័យខ្ពស់ និងមានដង់ស៊ីតេប្រជាជនខ្ពស់ ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះពលរដ្ឋវៀតណាម ត្រឹមតែ២២ភាគរយប៉ុណ្ណោះ នៃពលរដ្ឋសរុប៩៨លាននាក់ ដែលបានទទួល វ៉ាក់សាំងរួចរាល់។

ក្នុងនោះផងដែរចំនួនឆ្លង ប្រចាំថ្ងៃបានធ្លាក់ចុះមកក្រោម៣៦០០នាក់ គិតកាលពីសប្តាហ៍មុនពីចំនួន ដែលធ្លាប់ឆ្លង១២០០០ កាលពីខែមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top