ព័ត៌មានអន្តរជាតិ

លោក អាបេ ប្រាប់ចិនថា គ្មានភាពប្រសើរឡើង ក្នុងចំណងមិត្តភាព ដោយមិនមែនស្ថិរភាព នៅដែនសមុទ្រចិនខាងកើត

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ នៅថ្ងៃពុធនេះ បាននិយាយប្រាប់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ថា នឹងមិនមាន ភាពល្អប្រសើរឡើងពិតប្រាកដ នៅក្នុងចំណងមិត្តភាពទ្វេភាគី ដោយគ្មានស្ថិរភាព នៅដែនសមុទ្រចិនខាងកើតនោះទេ។

យោងតាមសេចក្តីរាយការណ៍មួយ ពីក្រសួងការបរទេស របស់ប្រទេសជប៉ុន បានឲ្យដឹងថា ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានជំរុញនាយករដ្ឋមន្ត្រីចិន ឲ្យដកចេញវិញឲ្យបានឆាប់ នូវរនាំងនាំចូលលើចំណីអាហារ និងផលិតផលរបស់ប្រទេសជប៉ុនផងដែរ។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា មេដឹកនាំនៃប្រទេសទាំងពីរនេះ បានប្រារព្ធធ្វើជំនួបទ្វេភាគីមួយ នៅក្នុងទីក្រុង Chengdu ប្រទេសចិន នៅក្រៅជំនួបកំពូលត្រីភាគី ជាមួយនឹងកូរ៉េខាងត្បូង៕ ប្រែសម្រួល៖ប៉ាង កុង

To Top