ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិ Japan Post និងប្រធានអង្គភាព ២នាក់ ទៀតសុំលាលែងពីរឿង អាស្រូវ​ ធានារ៉ាប់រង

តូក្យូ៖ប្រភពដែលស្និទ្ធនឹង បញ្ហានេះបាននិយាយថា នាយកប្រតិបត្តិ នៃក្រុមហ៊ុន Japan Post Holdings Co និងប្រធានក្រុមហ៊ុន បុត្រសម្ព័ន្ធចំនួន ២ នឹងលាលែងពី តំណែងដើម្បី ទទួលខុសត្រូវចំពោះការលក់ផលិតផល ធានារ៉ាប់រងមិនត្រឹមត្រូវ ដែលជំរុញ ឲ្យរដ្ឋាភិបាលរៀបចំផែនការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

លោក Masatsugu Nagato អាយុ ៧១ ឆ្នាំជានាយក ប្រតិបត្តិនៃអតីតក្រុមសេវាកម្មប្រៃសណីយ៍ដែលគ្រប់គ្រងដោយរដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន Japan Post Insurance Co Mitsuhiko Uehira អាយុ ៦៣ ឆ្នាំ និងនាយក ប្រតិបត្តិ Japan Post Co លោក Kunio Yokoyama អាយុ ៦៣ ឆ្នាំគ្រោងនឹងប្រកាស លាលែងពីមុខតំណែង របស់ពួកគេនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ។

ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ គ្រោងនឹងផ្អាក ការលក់ ផលិតផល ធានារ៉ាប់រងថ្មីលើសេវា ធានារ៉ាប់រងប្រៃសណីយនិង ជប៉ុន ប្រៃសណីយ នៅថ្ងៃសុក្រនេះទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុ គ្រោងនឹងផ្អាកការលក់ផលិតផល ធានារ៉ាប់រង ថ្មីចំនួន៣ខែនៃ Japan Post Insurance និង Japan Post ហើយប្រភពមួយ ផ្សេងទៀត ដែលជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា ខ្លឹមសារនៃការពិន័យត្រូវបានប្រាប់ទៅ អង្គភាពនានា កាលពីថ្ងៃពុធ។

ប្រភពបន្តថា ក្នុងនាមជាអ្នក​ស្នងដំណែង របស់ Nagato លោក Hiroya Masuda អតីតរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុង ស្ថិតក្នុងចំណោម មនុស្សដែលត្រូវបានគេមើលឃើញថា ជាបេក្ខជន។ Japan Post នឹងរៀបចំគណៈកម្មាធិការតែងតាំង ប្រតិបតិ្ត និងការ ប្រជុំក្រុមប្រឹក្សា ដើម្បីសម្រេចលើអ្នកស្នង តំណែងដោយពិចារណា លើទស្សនៈរបស់រដ្ឋាភិបាល ជប៉ុនដែលជាម្ចាស់ភាគហ៊ុនធំបំផុត។

លោក Yasuo Suzuki អនុប្រធាន ប្រតិបត្តិជាន់ខ្ពស់ ប្រចាំក្រុមហ៊ុន Japan Post Holdings ក៏នឹងចុះចេញពីមុខ តំណែងផងដែរ បន្ទាប់ពីគេដឹងថា លោកកំពុងទទួលបានព័ត៌មានពីការិយាល័យការ ទូតកំពូល នៅក្រសួងជុំវិញផែនការ ព្រាងនៃការ ពិន័យដែលនឹងត្រូវដាក់លើក្រុមនេះ៕ ដោយ៖លី ភីលីព

To Top