ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិកឈប់ រំលោភលើសន្ដិភាព និងស្ថេរភាពបន្ថែមទៀត លើច្រកសមុទ្រតៃវ៉ាន់

ប៉េកាំង ៖ អ្នកនាំពាក្យចិនដីគោក បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការនិយាយខុស និងអាកប្បកិរិយា របស់ខ្លួនទាក់ទងនឹងសំណួរតៃវ៉ាន់ បញ្ឈប់ការបញ្ជូន សញ្ញា ខុសឆ្គងទៅកាន់កងកម្លាំង “ឯករាជ្យតៃវ៉ាន់” និងបញ្ឈប់ការរំលោភលើសន្តិភាព និងស្ថិរភាព បន្ថែមទៀត នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការ កោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងការលើកឡើង របស់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken ទាក់ទងនឹងកោះតៃវ៉ាន់។

លោកស្រីបានលើកឡើងថា រដ្ឋាភិបាល អាមេរិក គួរតែ ចាត់វិធានការ ជាក់ស្តែង ដើម្បី គោរព តាម សេចក្ដីថ្លែងការណ៍រួមទាំង៣ រវាងចិន – អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកស្រីក៏បានព្រមានអាជ្ញាធរ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ នៅតៃវ៉ាន់ថា រាល់សកម្មភាពដើម្បីឃុបឃិត ជាមួយកងកម្លាំងបរទេស ដើម្បីស្វែងរក “ឯករាជ្យ” នឹងបរាជ័យ ៕

ដោយ ឈូក បូរ៉ា

To Top