ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាចស្នើសុំបន្តធ្វើជាក្បាល ម៉ាស៊ីនទៀតបាន។
សម្តេចតេជោបន្តថា មុនបង្កើតក្រុមប្រឹក្សានេះ បានកំណត់រួចហើយ គឺតែមួយអាណត្តិប៉ុណ្ណោះ ចាប់ពីឆ្នាំ២០១៨ ដល់២០២៣ ដូច្នេះពេលចូលឆ្នាំថ្មី នឹងបញ្ចប់ ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ២០២៣ អាចស្នើសុំបន្តក្បាលម៉ាស៊ីន ឧត្តមក្រុមប្រឹក្សានេះ ។
សម្តេចតេជោបានកោតសរសើរថា ធ្វើការជាមួយរាជរដ្ឋាភិបាលខុសគ្នា របស់ឧត្តមក្រុមប្រឹក្សានេះ ខុសពីបក្សក្រៅរដ្ឋសភា ដែលតែងតាំងសំណួរ មកកាន់រដ្ឋសភា និងរាជរដ្ឋាភិបាល ហើយមានឱកាសធ្វើការ ជាមួយរដ្ឋមន្រ្តីគ្រប់ក្រសួង រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តគ្រប់ ។
សម្តេចថា ចំណុចនេះក្លាយជាកិច្ចសហប្រប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលយ៉ាងជិតស្និត មិនដូចបក្សប្រឆាំង ដែលចាំតែជេរ និងរិះគន់ ។
ក្នុងឱកាសគ្រប់១៦ខែ ចាប់ផ្តើមពីបក្សទីមួយវិញ ក្រោយពីធ្វើប្រធានប្តូរវេន ។ ក្នុងនោះបក្សកាន់រាជរដ្ឋាភិបាល ក៏បានធ្វើជាប្រធានប្តូរវេន ដែលនេះបង្ហាញពីភាពស្មើគ្នា ៕