បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីបារាំងលោក Jean Castex ត្រូវបានគេតេស្តរកឃើញវិជ្ជមានកូវីដបន្ទាប់ពីវិល
ត្រឡប់មកពីកិច្ចប្រជុំក្នុងប្រទេសប៊ែលហ្សិក។
លោកនាយករដ្ឋមន្ត្រីដែលបានចូលរួមកិច្ចប្រជុំនៅទីក្រុង Brussels បានធ្វើដំណើរមកដល់ប្រទេសបារាំងវិញនារសៀលថ្ងៃចន្ទបន្ទាប់ពីបានបើកកិច្ចប្រជុំជាមួយនឹងសមភាគីគឺលោក
នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក Alexander De Croo ហើយលើសពីនេះកូនស្រីរបស់លោកនាយករដ្ឋមន្ត្រីបារាំងម្នាក់ក៏បានធ្វើតេស្តវិជ្ជមានផងដែរ។
ដោយឡែកលោក De Croo នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកមុនពេលធ្វើតេស្តនាថ្ងៃពុធហើយបន្តធ្វើចត្តាឡីស័កទៀតរហូតដល់លទ្ធផលត្រូវបានប្រកាសជាផ្លូវការ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះលោកនាយរដ្ឋមន្ត្រីមានអក្ការៈជាធម្មតាហើយក្នុងពេលជាមួយគ្នាមន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៃរដ្ឋាភិបាលប៊ែលហ្ស៊ិកក៏ត្រូវបានដាក់ឲ្យនៅ
ដាច់ដោយឡែកផងដែររងចាំការធ្វើតេស្តដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី