ប៉េកំាង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលចិន បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន បានរាយការណ៍ពីករណី ឆ្លងមេរោគឆ្លងថ្មីចំនួន ២៤ករណី សម្រាប់ថ្ងៃពុធ បើធៀបនឹង២២ថ្ងៃមុននេះ អាជ្ញាធរសុខាភិបាល របស់ខ្លួនបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះ ។
ក្នុងចំណោមការឆ្លងថ្មី មាន២ករណីឆ្លងក្នុងស្រុក នេះបើយោងតាមសេចក្តីថ្លែង ការណ៍របស់គណៈកម្មការ សុខភាពជាតិ បើធៀបនឹង៤ថ្ងៃមុន ។
ប្រទេសចិន បានរាយការណ៍ពីករណី គ្មានរោគសញ្ញាថ្មីចំនួន២២នាក់ ដែលបានចាត់ថ្នាក់ដាច់ដោយឡែក ពីករណីដែលបានបញ្ជាក់ បើធៀបនឹង១៦នាក់ កាលពីមួយថ្ងៃមុន ។
មិនមានអ្នកស្លាប់បន្ថែមទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ មិនប្រែប្រួលនៅ៤.៦៣៦នាក់ ។
គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ប្រទេសចិនដីគោកមានករណី ដែលបានបញ្ជាក់ គឺមានចំនួន៩៨.៥៧០ករណី៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា