ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាវរងា ជូនកងឯកភាពចំនួន៧ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក

ភ្នំពេញ៖លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ
តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់កងឯកភាពចំនួន៧ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក មានដូចខាងក្រោម÷
១.កងនាវាល្បាតទន្លេ
២.កងទ័ពជើងទឹកវាយលើគោក
៣.រោងជាងទន្លេ
៤.កងអនុសេនាធំការពារ
៥.កងវិស្វកម្ម
៦.សាលាទ័ពជើងទឹក
៧.កងអនុសេនាធំបញ្ជូនសារ៕

To Top