ព័ត៌មានអន្តរជាតិ

ណាតូ និយាយថា រុស្សីនឹងត្រូវរ៉ាប់រង ថ្លៃខូចខាតច្រើនមិនខាន បើហ៊ានប្រើប្រាស់ កម្លាំងប្រឆាំងអ៊ុយក្រែន

បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg នៅថ្ងៃអង្គារនេះ បានធ្វើលើកឡើងសាជាថ្មី ចំពោះបញ្ហាអ៊ុយក្រែ និងរុស្សីជុំវិញលទ្ធភាពនៃ ការប្រើប្រាស់ទ័ពរបស់រុស្សី ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន នាពេលណាមួយខាងមុខ។

លោកបានថ្លែងបែបនេះថា រុស្សីនឹងទទួលខុសត្រូវ ចំពោះការខូចខាតធ្ងន់ធ្ងរ ជាមិនខានប្រសិនបើរដ្ឋាភិបាល ហ៊ានប្រើប្រាស់កម្លាំងយោធាណាមួយ ប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន ហើយក្នុងនោះអ៊ឺរ៉ុបគឺ បានត្រៀមខ្លួនរួចហើយផងដែរក្នុងការ ដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើ ប្រទេសរុស្សីទាំងវិស័យ សេដ្ឋកិច្ចហិរញ្ញវត្ថុនិងនយោបាយផង។

លោកបន្តថា ជាជម្រើសដែលមាន២ សម្រាប់រុស្សីជាយូរមកហើយ និងក៏ធ្លាប់បានអនុវត្តជាច្រើន មកហើយដែរណាតូនឹងប្រតិកម្មខ្លាំងៗ ជាមិនខានចំពោះលទ្ធភាពនៃ ការប្រើប្រាស់កម្លាំងយោធា របស់រុស្សីទាំងតាមការ ដាក់ទណ្ឌកម្មនានាផង។

គួរឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះរុស្សី បានធ្វើការបង្កើនកម្លាំងយោធារបស់ខ្លួន នៅក្នុងតំបន់ក្បែរទៅនឹងប្រទេសអ៊ុយក្រែន បូករួមទាំងសមុទ្រខ្មៅតំបន់ប៉ាល់តិក និងតំបន់ Crimeaនិងតំបន់ក្បែរព្រំដែន ជាប់អ៊ុយក្រែនតែម្តង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top