ព័ត៌មានអន្តរជាតិ

មនុស្សជាង៣០នាក់ ត្រូវបានគេដុតសម្លាប់ នៅមីយ៉ាន់ម៉ា


រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា មនុស្សជាង៣០នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់ ហើយសាកសព របស់ពួកគេ ត្រូវបានដុតនៅក្នុងរដ្ឋ Kayah ដែលហែកហួរដោយជម្លោះ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ នេះបើយោងតាមអ្នកស្រុក របាយការណ៍ដល់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសិទ្ធិមនុស្សក្នុងស្រុកមួយ ។ក្រុមសិទ្ធិមនុស្សនៅរដ្ឋ Karenni បានឲ្យដឹងថា ពួកគេបានរកឃើញសាកសព ដែលត្រូវបានដុតបំផ្លាញ នៃជនភៀសខ្លួនខាងក្នុង រួមទាំងមនុស្សចាស់ ស្ត្រី និងកុមារដែលត្រូវបានសម្លាប់ ដោយយោធាដែលគ្រប់គ្រង ប្រទេសមីយ៉ាន់ម៉ា នៅជិតភូមិ Mo So នៃទីក្រុង Hpruso នៅថ្ងៃសៅរ៍នេះ ។

ក្រុមនេះ បានឲ្យដឹងនៅក្នុងការបង្ហោះ តាមហ្វេសប៊ុកថា “យើងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្លាប់ ដោយអមនុស្សធម៌ និងឃោរឃៅដែលរំលោភសិទ្ធិមនុស្ស” ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា យោធាមីយ៉ាន់ម៉ា បានអះអាងថា ខ្លួនបានបាញ់សម្លាប់ចំនួនមិនជាក់លាក់នៃ “ភេរវករដោយអាវុធ” ពីកងកម្លាំងប្រដាប់អាវុធប្រឆាំងនៅក្នុងភូមិ ។ សេចក្តីថ្លែងការណ៍បន្តថា មនុស្សនៅក្នុងរថយន្តចំនួន៧គ្រឿង មិនបានឈប់នៅកន្លែង យោធាត្រួតពិនិត្យឡើយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top