ព័ត៌មានអន្តរជាតិ

រុស្សី និងបេឡារូស នឹងចូលរួមធ្វើសមយុទ្ធយោធាមួយ នាដើមឆ្នាំ២០២២នេះ

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថា ប្រទេសរុស្សីនឹងបើក សមយុទ្ធយោធាមួយជាមួយ នឹងប្រទេសបេឡារូស នាដើមឆ្នាំក្រោយនេះ។

ថ្លែងនៅក្នុងជំនួបគ្នាមួយ ជាមួយនឹងប្រធានាធិបតីបេឡារូស Alexander Lukashenko លោក Putin បានបញ្ជាក់ ស្វាគមន៍យ៉ាងខ្លាំងចំពោះសំណើ មួយនេះហើយអះអាងថា សមយុទ្ធយោធានេះនឹងអាចធ្វើឡើង នៅអំឡុងខែកុម្ភៈនិងខែមិនា។

សេចក្តីប្រកាសរបស់លោក Putin បានធ្វើឡើងបន្ទាប់ពីយោធា របស់ប្រទេសរុស្សីបានបន្តកើនឡើង នៅតាមតំបន់ព្រំដែនជាមួយ នឹងអ៊ុយក្រែននិងកំពុងបង្កការ ព្រួយបារម្ភពីសំណាក់បណ្តា ប្រទេសលោកខាងលិចផងដេរ ។

ទោះបីជាយ៉ាងណាក្តីរុស្សី តែងតែបានធ្វើការបដិសេធ ចំពោះការចោទប្រកាន់ទាំងនោះថា មិនដែលមានបំណង ចង់វាយប្រហារទៅលើ ប្រទេសអ៊ុយក្រែនឡើយ និងទាមទារឲ្យណាតូមិន ត្រូវទទួលស្គាល់អ៊ុយក្រែន ជាសមាជិកព្រមទាំងដកទ័ព របស់ខ្លួនចេញផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top