ព័ត៌មានអន្តរជាតិ

ចិន សង្ឃឹម ថា អាមេរិក នឹង អនុវត្ត គោលនយោបាយ នុយក្លេអ៊ែរ មិន ប្រើ ដំបូង

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា ប្រទេសចិន សង្ឃឹមថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយតួនាទីនៃអាវុធនុយក្លេអ៊ែរ នៅក្នុងគោលនយោបាយ សន្តិសុខជាតិ និងអនុវត្តគោលនយោបាយ មិនប្រើប្រាស់ អាវុធ នុយក្លេអ៊ែរជាលើកដំបូង។

អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលអ្នកប្រាជ្ញអាមេរិក មួយចំនួន បានស្នើឱ្យរដ្ឋាភិបាល អាមេរិក គួរតែប្តេជ្ញាចិត្ត ចំពោះការមិនប្រើប្រាស់ អាវុធនុយក្លេអ៊ែជាដំបូង ខណៈដែលរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ បានយល់ព្រមថា ” សង្គ្រាម នុយក្លេអ៊ែរ មិន អាច ឈ្នះ បាន នោះទេ ហើយ ក៏ មិន ត្រូវ ប្រយុទ្ធ ដែរ” ។

លោក Wang បានលើកឡើងថា ប្រទេសចិន គឺជាប្រទេសតែមួយគត់ក្នុងចំណោមរដ្ឋ អាវុធនុយក្លេអ៊ែរទាំង៥ ដែលបានសន្យាថា នឹងមិនប្រើប្រាស់អាវុធ នុយក្លេអ៊ែរមុនគេនោះទេ ។ គោលនយោបាយនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយហានិភ័យ នុយក្លេអ៊ែរ និងការការពារសង្គ្រាម នុយក្លេអ៊ែរ ហើយត្រូវបានទទួលស្គាល់ និងស្វាគមន៍យ៉ាងទូលំទូលាយដោយរដ្ឋមិនមែន អាវុធនុយក្លេអ៊ែរ ។

ប្រទេសចិនសង្ឃឹមថា រដ្ឋទាំង៥ អាចបន្តពីសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំ ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ បោះបង់គោលនយោបាយ រារាំងនុយក្លេអ៊ែរ ដោយផ្អែក លើការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ជាលើកដំបូង ហើយសន្យាថា នឹងមិនប្រើអាវុធ នុយក្លេអ៊ែរ ជាមុនប្រឆាំងនឹង គ្នាទៅវិញទៅមក និងបញ្ចប់ឧបករណ៍ច្បាប់អន្តរជាតិ បន្ទាប់ពីការចរចា ។

លោកបានបន្ដថា សហគមន៍អន្តរជាតិទន្ទឹងរង់ចាំផល ប៉ះពាល់ជាវិជ្ជមាន សេចក្តីថ្លែងការណ៍រួមនេះ អាចនាំទៅដល់ការពិនិត្យឡើងវិញ នូវឥរិយាបថនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបន្ដថា “យើងសង្ឃឹមថា រដ្ឋាភិបាល សហរដ្ឋអាមេរិក អាចធ្វើតាមការអំពាវនាវ ក្នុងប្រទេស និងក្រៅប្រទេស ដោយស្មោះស្ម័គ្រពីតួនាទី របស់អាវុធនុយក្លេអ៊ែរនៅក្នុងគោលនយោបាយ សន្តិសុខជាតិ អនុវត្តការអត់ធ្មត់ លើការកសាង និងការដាក់ពង្រាយ សមត្ថភាពយុទ្ធសាស្ត្រ និងអនុម័តគោល នយោបាយមិនប្រើប្រាស់ អាវុធនុយក្លេអ៊ែរជាលើកដំបូង ។

ទន្ទឹមនឹងនោះ ចិនសង្ឃឹមថា សម្ព័ន្ធមិត្តអាមេរិក មួយចំនួន អាចធ្វើតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ ហើយគាំទ្រយ៉ាងសកម្ម ជាជាងរារាំង យ៉ាងខ្លាំង ចំពោះការអនុម័តគោល នយោបាយរបស់សហរដ្ឋអាមេរិក៕

ដោយ ឈូក បូរ៉ា

To Top