ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការ របស់កងរក្សាសន្តិភាព CSTO ទទួលជោគជ័យ ហើយនឹងដកចេញ ពីប្រទេស កាហ្សាក់ស្ថាន មិនឱ្យលើសពី១០ថ្ងៃ

បរទេស ៖ ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងក្នុងប្រទេស កាហ្សាក់ស្ថាន កាលពីសប្តាហ៍មុន ជុំវិញការដំឡើងថ្លៃប្រេងឥន្ធនៈពីរដង ហើយភ្លាមៗនោះ ត្រូវបានបន្តដោយកុប្បកម្ម និងការលួចប្លន់។ ទាំងនេះបានជំរុញ ឱ្យប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev ប្រកាសភាពអាសន្នទូទាំងប្រទេស ដែលមានប្រសិទ្ធភាព រហូតដល់ថ្ងៃទី ១៩ ខែមករា ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោកប្រធានាធិបតី Kassym-Jomart Tokaev បាននិយាយថា ការដកកងរក្សា សន្តិភាព CSTO ដែលត្រូវបានបញ្ជូនមកកាហ្សាក់ស្ថាន ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ នឹងចាប់ផ្តើមក្នុងរយៈពេលពីរថ្ងៃ ហើយនឹងចំណាយ ពេលមិនលើសពី ១០ ថ្ងៃ ។

លោក Tokaev បាននិយាយថា “បេសកកម្មចម្បង របស់កងកម្លាំងរក្សាសន្តិភាព CSTO ត្រូវបានបញ្ចប់ដោយជោគជ័យ ក្នុងរយៈពេលពីរថ្ងៃ ការដកខ្លួនចេញជាដំណាក់កាល នៃកងកម្លាំងរក្សាសន្តិភាព CSTO រួមនឹងចាប់ផ្តើម។ ដំណើរការដកខ្លួនចេញ (ដកទ័ព) នឹងត្រូវប្រើពេលមិនលើសពី១០ថ្ងៃទេ» ។

លោក Tokaev បាននិយាយថា ប្រទេសកាហ្សាក់ស្ថានបានអំពាវនាវ ទៅកាន់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដោយស្នើសុំជំនួយពីកងរក្សាសន្តិភាព ដោយឈរលើមូលដ្ឋានច្បាប់ ចាប់តាំងពីការគ្រប់គ្រងលើទីក្រុង Almaty អាចនឹងត្រូវបាត់បង់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top