Covid-19

កូរ៉េខាងត្បូង បំបែកកំណត់ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ១៣០០០ករណី

សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនករណីថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិត ខ្ពស់បំផុតដោយសារតែការរីករាលដាល នៃមេរោគប្រភេទថ្មីអូមីក្រុង។

យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) ប្រទេសនេះបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ មានចំនួន ១៣០១២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ៧៦២,៩៨៣ករណី ។

ករណីផ្ទុកប្រចាំថ្ងៃបានកើនឡើងពី ៨៥៧១ករណីនៅថ្ងៃមុន ដែលកើនឡើងដល់ជាង ១០០០០ ជាលើកដំបូងនៅពេលនេះ ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះ ត្រូវបានរកឃើញនៅក្នុងខែមករា ឆ្នាំ២០២០។

ការកើតឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងចង្កោម នៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ចំពេលមានការរីករាលដាល នៃទម្រង់ឆ្លងថ្មីអូមីក្រុង ដែលអាជ្ញាធរសុខាភិបាលបានឲ្យដឹងថា បានក្លាយជាជំងឺលេចធ្លោ នៅក្នុងប្រទេសនេះ។

ក្នុងចំណោមករណីថ្មីនេះ មានចំនួន ៣,១១០នាក់ ជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon មានចំនួន ៤១៨៤ករណី និង ៨៦០ករណីរៀងគ្នា ៕

ដោយ ឈូក បូរ៉ា

To Top