ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឲ្យអាមេរិក គួរកែប្រែកំហុសឆ្គងរបស់ខ្លួន ទៅលើពាណិជ្ជកម្មជាមួយចិន

បរទេស៖ ប្រទេសចិននៅថ្ងៃនេះ បានធ្វើការប្រកាសសុំអំពាវនាវ ឲ្យសហរដ្ឋអាមេរិកក្នុង ការបញ្ឈប់ស្វែងរកឡេស និងកែប្រែកំហុសឆ្គងរបស់ខ្លួន ភ្លាមទៅលើបញ្ហាអនុវត្តកិច្ចការងារ ពាណិជ្ជកម្មជាមួយនឹងចិន។

សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក ប្រកាសផ្តល់សិទ្ធឲ្យចិន ក្នុងការឆ្លើយតប ដោយការបន្ថែមពន្ធទៅលើ ទំនិញរបស់អាមេរិកវិញផងដែរ។

រំលឹកដែរថាកាលពីថ្ងៃពុធ WTO អង្គការពាណិជ្ជកម្មពិភពលោក បានប្រកាសផ្តល់សិទ្ធចិន ក្នុងការបន្ថែមពន្ធទៅលើ ទំនិញអាមេរិក និងទទួលបានប្រាក់បន្ថែមប្រមាណជា ៦៤៥លានដុល្លារជាប្រឆាំង។

គួរឲ្យដឹងដែរថា នេះគឺជាលើកទី២ហើយ ដែលចិនបានទទួលបានសិទ្ធ ក្នុងការដាក់ទណ្ឌកម្ម និងបន្ថែមពន្ធទៅលើ ទំនិញអាមេរិកគិត ចាប់តាំងតែពីចិន បានចូលរួមជាមួយនឹង WTO កាលពីឆ្នាំ២០១២ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top