ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង និងអាមេរិក ជួបគ្នាតាមទូរស័ព្ទ បញ្ហាកូរ៉េខាងជើង

សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា មន្ត្រីទូតកំពូលរបស់កូរ៉េខាងត្បូង និងអាមេរិកបានជួបគ្នា តាមទូរស័ព្ទដើម្បីពិនិត្យ បញ្ហាតេស្តមីស៊ីលចុងក្រោយនេះ ដោយកូរ៉េខាងជើង។

រដ្ឋមន្ត្រីក្រសួងការបរទេស កូរ៉េខាងត្បូងលោក Chung Eui Yong បានទូរស័ព្ទជួបជាមួយ នឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិក Antony Blinken អំពីហេតុការណ៍បាញ់មីស៊ីល ជាច្រើនដងដោយកូរ៉េខាងជើង និងបញ្ជាក់ ពីក្តីបារម្ភយ៉ាងខ្លាំងចំពោះ ការវិវត្តទៅនៃស្ថានភាពនេះ និងសមត្ថភាពមីស៊ីល របស់កូរ៉េខាងត្បូង។

លោក Chung និងលោក Blinken ក៏បានព្រមព្រៀងគ្នាក្នុងការ បន្តធ្វើការងារជិតស្និទ្ធ រវាងរដ្ឋាភិបាលក្រុងសេអ៊ូល និង វ៉ាស៊ិនតោនដើម្បីបង្កើនការ លើកទឹកចិត្តទៅដល់រដ្ឋាភិបាល ក្រុងព្យុងយ៉ាងក្នុងការវិលត្រឡប់ មកកាន់តុចរចាវិញឲ្យបានឆាប់រហ័ស
បំផុត៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top