ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង ហក់ឡើងខ្ពស់មិនធ្លាប់មាន រហូតដល់ជាង ៣៦០០០ករណី

សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃថ្ងៃសៅរ៍នេះថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចំពេលមានការរីករាលដាល នៃទម្រង់ឆ្លងថ្មីអូមីក្រុង ។

យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) ប្រទេសនេះបានរាយការណ៍ ពីករណីឆ្លង ជំងឺកូវីដ-១៩ ចំនួន ៣៦,៣៦២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនដល់ ៩៧១,០១៨ករណី។

ករណីផ្ទុកប្រចាំថ្ងៃ បានកើនឡើងពីចំនួន ២៧,៤៤៣ករណី កាលពីថ្ងៃមុន ហើយថ្ងៃនេះជាលើកដំបូង ដែលករណីឆ្លងជំងឺកើនឡើង លើសពី ៣៦០០០ករណី ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការកើតឡើងវិញនាពេលថ្មីៗនេះ ត្រូវបានជំរុញដោយការឆ្លងចង្កោម នៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័ស នៃទម្រង់ឆ្លងថ្មីអូមីក្រុង ដែលបានក្លាយជាជំងឺលេចធ្លោនៅទីនេះ។

ក្នុងចំណោមករណីថ្មី ៨៥៦៤ករណី គឺជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មី ដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon មានចំនួន ១០,៤១៩ករណី និង ២៤៩៤ករណី រៀងគ្នា៕ ដោយ ឈូក បូរ៉ា

To Top