ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារ នៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាល ឌីជីថលបច្ចេកវិទ្យា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលមានសមាសភាពចំនួន ២២រូប ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ជាប្រធានក្រុមការងារ រួមជាមួយអនុប្រធានចំនួន១២រូប និងសមាជិក ចំនួន៩រូបផងដែរ។

សូមបញ្ជាក់ថា ក្រុមការងារ នៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចរួមមានៈ សិក្សា រៀបចំ តាមដាន ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងគម្រោងអាទិភាពបច្ចេកវិទ្យាឌីជីថលនានា តាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ ៕

To Top