ម៉ុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ថា ទេសាភិបាលធនាគារកណ្តាល របស់ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះបាន ហៅរូបិយប័ណ្ណឌីជីថល ថា ជាការគំរាមកំហែងដ៏ធំ ចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីគោលនយោបាយ រូបិយវត្ថុចំនួន២ខែផ្ទួនគ្នា លោក Shaktikanta Das ទេសាភិបាលធនាគារបម្រុង នៃប្រទេសឥណ្ឌា ហៅកាត់ថា (RBI) បានលើកឡើងថា “ជំហររបស់យើងលើរូបិយប័ណ្ណឌីជីថល គឺច្បាស់ណាស់… រូបិយប័ណ្ណឯកជន គឺជាការគំរាមកំហែងដ៏ធំមួយ ចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ។
ការព្រមានវិនិយោគិនរូបិយប័ណ្ណឌីជីថល ឱ្យវិនិយោគដោយហានិភ័យផ្ទាល់ខ្លួន លោកទេសាភិបាលបានលើកឡើងថា ពួកគេត្រូវតែកត់សម្គាល់ថា មិនមានមូលដ្ឋានសម្រាប់ ទ្រព្យសម្បត្តិបែបនេះទេ ហើយការវិនិយោគទាំងនេះ គឺអាក្រក់ជាងពពុះទឹកស្អុយទៅទៀត នោះគឺ tulip គឺសំដៅទៅលើ tulipmania នៃសតវត្សទី១៧ នៅគ្រាដែលតម្លៃនៃអំពូល tulip កើនឡើងខ្ពស់ ជាងប្រាក់ចំណូលប្រចាំឆ្នាំ របស់កម្មករជំនាញ ។
គួររំលឹកថា កាលពីដើមខែនេះ ប្រទេសឥណ្ឌា នៅក្នុងថវិកាសហព័ន្ធរបស់ខ្លួន បានគិតពន្ធ ៣០ភាគរយ លើការផ្ទេរទ្រព្យសម្បត្តិឌីជីថល ដោយមិនធ្វើឱ្យមាន ភាពស្របច្បាប់នោះទេ ។
ប្រទេសឥណ្ឌា ក៏បានប្រកាសពីការចាប់ផ្តើម នៃរូបិយប័ណ្ណឌីជីថលក្នុងឆ្នាំ សារពើពន្ធ២០២២ ដល់២០២៣ ហើយ RBI បាននឹងកំពុងធ្វើការលើរឿងនេះ ក្នុងរយៈពេលពី ១៨ដល់២៤ខែកន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា