ព័ត៌មានអន្តរជាតិ

ប៉ូលីសបារាំង ប្រើរថពាសដែក ទៅលើការតវ៉ាប្រឆាំង ការរឹតបន្តឹងទៅលើកូវីដ១៩ 

បរទេស៖ អាជ្ញាធរបារាំង បានដាក់ពង្រាយរថពាសដែក និងរបាំងការពារសម្រាប់ការតវ៉ាប្រឆាំង ការរឹតបន្តឹងទៅលើកូវីដ១៩។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលិសក្រុងប៉ារីសបានត្រៀមខ្លួននៅថ្ងៃសុក្រសម្រាប់ការមកដល់នៃអ្វីដែលហៅថាការតវ៉ា ‘Freedom Convoy’ ដែលនឹងមកដល់រដ្ឋធានីបារាំងនៅថ្ងៃដដែលនោះ។ 

អាជ្ញាធរបាននិយាយថា “ម៉ាស៊ីនពិសេសនឹងត្រូវបានប្រើប្រាស់” ដើម្បីការពារក្រុមបាតុករ ដែលត្រូវបានហាមឃាត់រួចហើយពីទីក្រុងពីការបិទទីក្រុងប៉ារីស។ 

ក្នុងវីដេអូដែលបានចែករំលែកតាមអ៊ីនធឺណិត គេអាចឃើញរថពាសដែក បានធ្វើដំណើរមកដល់ជុំវិញរដ្ឋធានីបារាំង។ គ្រឿងបរិក្ខារផ្សេងទៀត រួមទាំងរថយន្តកុបកម្ម រថយន្តស្ទូច និងរថយន្តសណ្តោង ក៏ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ពង្រាយផងដែរ, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយដកស្រង់ប្រភពពីប៉ូលីស៕

ប្រែសម្រួលៈ ណៃ តុលា

To Top