ព័ត៌មានជាតិ

ទស្សនៈនិងមតិ ៖ សាលារាជធានីភ្នំពេញ គួរពង្រីកសេវាបង្គន់ សាធារណៈ ឲ្យច្រើន ជៀសវាងការបត់ជើងតូច ពាសវាលពាសកាល

ភ្នំពេញ ៖ ទម្លាប់នៃប្រជាពលរដ្ឋខ្មែរ ភាគច្រើនបុរស មិនបោះបង់ចោលឡើយ ការបត់ជើងតូចគ្មាន សណ្តាប់ធ្នាប់ ពោលកន្លែងណា ក៏អាចធ្វើទៅបាន ទោះបីជានៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តក្តី ។

ប៉ុន្តែការបត់ជើងតូច នៅតាមទីជនបទ តាមបណ្តាខេត្ត មិនជាបញ្ហាចោទទេ តែអ្វីដែលមិនសមគួរគឺ ការបត់ជើងតូចនៅរាជធានីភ្នំពេញតែម្តង ដែលបានធ្វើឲ្យបាត់បង់សណ្តាប់ ធ្នាប់សាធារណៈ ។ ជាពិសេសបើភ្ញៀវទេសចរណ៍ បរទេសប្រទះឃើញបែបនេះ ពិតជាខ្មាស់ពួកគាត់ជាមិនខានទេ ។

ដើម្បីជៀសវាងភាពខ្មាសអៀន ដល់ជនបរទេស និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ដូច្នេះសាលារាធានីភ្នំពេញ គួរតែពង្រីកសេវាបង្គន់សាធារណៈឲ្យបានច្រើនស្ទើរតែគ្រប់ទីកន្លែង ទោះបីបច្ចុប្បន្នបង្គន់មានច្រើនក្តី តែមិនទាន់គ្រប់តម្រូវការនៅឡើយទេ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ មានបុរសវ័យកណ្តាលម្នាក់ ដែលជាអ្នករត់ផាសអេប បានចុះមកបត់ជើងតូច នៅគល់ស្ពានអាកាស ក្បាលថ្នល់ដែលករណីនេះ មិនសមទំនងទាល់តែសោះ ដែលធ្វើខូចសោភ័ណ្ឌភាពទីក្រុង ដ៏ស្រស់បំព្រងរបស់យើងទាំងអស់គ្នា ៕

To Top