ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនក្រុមបាតុករ ជាច្រើន ដែលនាំគ្នាមកតវ៉ា ប្រឆំាងនឹងពាណិជ្ជករចិន

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ថា ការប៉ះទង្គិចគ្នារវាងក្រុមប៉ូលិស និងក្រុមបាតុករ នៅក្នុងក្រុងហុងកុង កាលពីថ្ងៃអាទិត្យ បាននាំឲ្យ ឈានដល់ការចាប់ខ្លួនយ៉ាងច្រើន ក្រោយពីមានការប្រមូលផ្តុំគ្នា រាប់ពាន់នាក់ នៅជិតព្រំដែន ដោយពួកគេទាមទារ លទ្ធិប្រជាធិបតេយ្យ និងបានប្រឆំាងនឹង ក្រុមពាណិជ្ជករមកពីក្រុងប៉េកាំង ។

ក្រុមអ្នកតវ៉ាជាច្រើន នៅក្រុង Sheung Shui ដោយបានតវ៉ាដល់ក្រុមអ្នក ជំនួញទាំងឡាយ ដែលមកពីចិន ដែលទិញទំនិញមិនជាប់ពន្ធនៅក្នុងក្រុងហុងកុង និងកេងយកចំណេញទៅកាន់ក្រុងប៉េកាំងវិញ ដើម្បីលក់យកផលចំណេញ ។

ក្រុមអ្នករៀបចំក្បួនបាតុកម្ម បានប៉ាន់ប្រមាណអ្នកដែលចូលរួម នៅក្នុងការតវ៉ានោះចំនួន១០.០០០នាក់ ទន្ទឹមនឹងនេះដែរ ប៉ូលិស បានប៉ាន់ប្រមាណមានប្រហែល២.៥០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top