ព័ត៌មានអន្តរជាតិ

Update៖ យូអិន អំពាវនាវសុំមិនឲ្យមានការរារាំង និងផ្តល់សុវត្ថិភាពចំពោះកិច្ចការងារ ជំនួយមនុស្សធម៌នៅអ៊ុយក្រែន

បរទេស៖ នៅក្រោយការវាយប្រហារទ្រង់ទ្រាយធំ ពីសំណាក់រុស្សីទៅលើអ៊ុយក្រែន ហើយនោះនៅពេលនេះ ក្រុមការងារនៃកិច្ចការងារជំនួយបន្ទាន់ របស់អង្គការសហប្រជាជាតិ បានធ្វើការស្នើសុំឲ្យមានការថែរក្សាសុវត្ថិភាព និងមិនត្រូវរារាំង ចំពោះក្រុមការងារផ្តល់ជំនួយមនុស្សធម៌ របស់ខ្លួនដើម្បីប្រតិបត្តិការ នៅក្នុងប្រទេសអ៊ុយក្រែនឡើយ ។

មន្ត្រីសម្របសម្រួលសម្រាប់ កិច្ចការងារនេះលោក Martin Griffiths បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតកាលពីថ្ងៃសុក្រម្សិលមិញថា ទោះបីជាយ៉ាងណាក្តីមកដល់ ពេលនេះអង្គការសហប្រជាជាតិ នៅមិនទាន់អាចធ្វើការព្យាករណ៍ បានអំពីចំនួនពលរដ្ឋអ៊ុយក្រែន ប៉ុន្មានដែលកំពុងត្រូវការជំនួយមនុស្សធម៌ នោះនៅឡើយទេ។ ប៉ុន្តែលោក Griffiths បានរំពឹងទុកថា ពលរដ្ឋអ៊ុយក្រែនបច្ចុប្បន្នដែលកំពុង ធ្វើការផ្លាស់ប្តូរទីលំនៅ មានចំនួនរហូតទៅដល់ ១,៨លាននាក់ហើយ ។

នៅសប្តាហ៍នេះដែរទូតអាមេរិក ប្រចាំនៅយូអិន ធ្លាប់បានព្រមានថា សង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី លើកនេះនឹងអាចធ្វើឲ្យពលរដ្ឋអ៊ុយក្រែន យ៉ាងហោចណាស់ ៥លាននាក់ នឹងផ្លាស់ប្តូរទីលំនៅចេញពី ផ្ទះសំបែងរបស់ពួកគ ខណៈដែលលោក Griffiths បានបញ្ជាក់ថា ការប្រកាសស្វែងរកជំនួយសប្បុរសធម៌ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Geneva ផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top