ព័ត៌មានជាតិ

ប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំសន្លុង និងឃុំវិហារសួគ៍ សរុបចំនួន៤៥៣ នាក់ ក្រោមអធិបតីភាព លោក កៅ ថាច ប្រធានក្រុមជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋចំនួន ៤៥៣ នាក់ ក្នុងឃុំសន្លុង និងឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោក កៅ ថាច ប្រធានក្រុមជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក កៅ ថាច បានសំដែងនូវអំណរសាទរ ជូនដល់ប្អូនៗ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ជូនដល់ប្អូនៗ ដែលទទួលបានសេចក្តីទុកចិត្តពីគណបក្សស្រុកធ្វើការបញ្ចូលជាសមាជិកបក្សគណបក្សប្រជាជនពេញសិទ្ធិនៅថ្ងៃនេះ។

ដើម្បីជាទុនទុកជាមូលដ្ឋានជូនដល់ប្អូនៗ លោកប្រធានបាន៖១.ធ្វើការណែនាំការងារដែលជាករណីកិច្ច និងកាតព្វកិច្ចដែលត្រូវបំពេញក្នុងនាមជាយុវជន និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ។ ២.បន្តលើយកកត្តាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានឆ្លងកាត់ ដោយធ្វើការឆ្លុះបញ្ចាំង និងប្រៀបធៀបនូវសម័យកាលនីមួយៗ ដែលប្រទេសកម្ពុជាបានហែលឆ្លងកាត់រួចមកហើយ ជាពិសេស ក្នុងរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ។

៣.លើកយកមហន្តរាយនិងផលវិបាកនៃសង្គ្រាម មកធ្វើការពន្យល់ជូនដល់ប្អូនៗ អោយចេះធ្វើការពិចារណាពីផលវិបាក និងលើកទឹកចិត្ត អោយប្អូនៗ ស្រឡាញ់សន្តិភាព និងបន្តចូលរួមថែរក្សាសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជា។

៤. លើកយកគោលនយោបាយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា មកធ្វើការពន្យល់បំពេញបន្ថែម ដើម្បីទុកជាចំណេះដឹងជូនដល់ប្អូនៗ។

៥.លើកយកនូវសមិទ្ធិផលនានាសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការជម្រាបជូនដល់ប្អូនៗ និងជាពិសេសកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីរាលដាលនៃជំងឺ កូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងការសម្រេចបានលទ្ធផលនៃការចាក់វ៉ាក់សាំងទាំងដុសមូលដ្ឋាន និងដុសជម្រុញជូនដល់ប្រជាជនកម្ពុជា ទូទាំងប្រទេស។

៦. លើកទឹកចិត្ត និងជំរុញអោយប្អូនៗ ស្រឡាញ់គណបក្ស និងបន្តចូលរួមគ្រប់សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋាន និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍ “សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្ស”។

៧.ចុងបញ្ចប់ លោកប្រធាន បានផ្តាំផ្ញើដល់ប្អូនៗត្រូវបន្តចូលរួមថែរក្សាបរិស្ថាន និងចូលរួមអនុវត្តការដាំដើមឈើ មួយនាក់ អោយបានមួយដើមដើម្បីបរិស្ថានស្អាត និងមានសុខមាលភាពល្អដល់សហគមន៍។ យកឱកាសនោះ លោកប្រធាន បានធ្វើការឧបត្ថម្ភនូវថវិកា របស់លោកបណ្ឌិតសភាចារ្យ ជូនដល់គណបក្សស្រុក ដើម្បីរៀបចំកម្មវិធី និងជូនដល់ប្អូនយុវជនដែលទើបប្រកាសបញ្ចូលថ្មីផងដែរ៕

To Top