Breaking: នាយករដ្ឋមន្ត្រីលោក Denys Shmygal បាននិយាយនៅក្នុងការបង្ហោះ Twitter កាលពីព្រឹកថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែន មានអំណរគុណ ចំពោះការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ចុងក្រោយបង្អស់ លើប្រទេសរុស្ស៊ីដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អង់គ្លេស Reuters នៅមុននេះបន្តិច។
គាត់បាននិយាយថា “សូមអរគុណដល់មិត្តរបស់យើង … សម្រាប់ការប្តេជ្ញាចិត្តដើម្បីដកធនាគាររុស្ស៊ីជាច្រើនចេញពី SWIFT” និងសម្រាប់ “ភាពខ្វិននៃទ្រព្យសម្បត្តិរបស់ ធនាគារកណ្តាល នៃប្រទេសរុស្ស៊ី” ។
ប្រែសម្រួលដោយ៖ សយ សុភា

