ព័ត៌មានអន្តរជាតិ

Update: មីស៊ីលរុស្ស៊ីមួយគ្រាប់ បាញ់បំផ្លាញអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងទីក្រុង  Kharkov

បរទេស៖ នៅថ្ងៃអង្គារនេះ មីស៊ីលមួយគ្រាប់បានវាយប្រហារលើទីលានទល់មុខអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងតំបន់មួយក្នុងទីក្រុង Kharkov ដែលជាទីក្រុងធំទី២របស់ប្រទេស និងជាអតីតរដ្ឋធានីរបស់អ៊ុយក្រែន ចំពេលប្រតិបត្តិការយោធារបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូ CCTV ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីការបាញ់មីស៊ីល បណ្តាលឱ្យមានការផ្ទុះដ៏ធំមួយ។

សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយថា វាគឺជាការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយកងកម្លាំងរុស្ស៊ី ហើយបានជំរុញឱ្យអ្នកស្រុកស្វែងរកទីជំរក។ RT មិនអាចផ្ទៀងផ្ទាត់ការទាមទារនេះដោយឯករាជ្យបានទេ។

សេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្ស ៦នាក់បានរងរបួសក្នុងនោះមានកុមារម្នាក់៕

To Top