បរទេស៖ តំណាងយោធានៅទីក្រុងគៀវ បានប្រកាសកាលពីព្រឹកថ្ងៃអង្គារថា ប្រទេសចំនួន៣របស់អង្គការណាតូ នឹងប្រគល់យន្តហោះចម្បាំងជាង ៧០គ្រឿងសម្រាប់ការប្រើប្រាស់នៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើ Facebook គឺ ប្រទេស ប៉ូឡូញ ប្រទេសប៊ុលហ្គារី និងស្លូវ៉ាគី នឹងផ្តល់យន្តហោះចម្បាំងប្រភេទ MiG-29 និង SU-25 សម័យសូវៀតជាង ៧០គ្រឿង ដែលអាចមានមូលដ្ឋាននៅអាកាសយានដ្ឋានប៉ូឡូញ។
យន្តហោះចម្បាំង MiG-29 ចំនួន ១៦ គ្រឿង និង SU-25 ចំនួន ១៤ គ្រឿងនឹងត្រូវបានផ្តល់ដោយប៊ុលហ្គារី។ ក្រុមមន្ត្រីបាននិយាយថា ប្រទេសប៉ូឡូញនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន ២៨ គ្រឿង ហើយស្លូវ៉ាគីអាចបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន ១២ គ្រឿង៕ប្រែសម្រួលៈ ណៃ តុលា