បរទេស៖ YouTube បានបិទបណ្តាញរបស់សារព័ត៌មានរុស្ស៊ីចំនួន២ គឺ RT និង Sputnik សម្រាប់អ្នកប្រើប្រាស់អឺរ៉ុបទាំងអស់ នេះបើតាមវេទិកាគ្រប់គ្រងដោយក្រុមហ៊ុនមេ Google Alphabet Inc. បានប្រកាសកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍បាននិយាយថា ការបិទនេះមានឥទ្ធិពលភ្លាមៗដោយលើកឡើងពី “សង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា RT International គឺជាសេវាកម្មព័ត៌មានដ៏ពេញនិយមបំផុតនៅលើ YouTube ហើយបច្ចុប្បន្នមានអ្នកចុច subscribers 4.66 លាននាក់។ ខ្លឹមសាររបស់ RT នៅតែមាននៅលើវេទិកាជំនួសដូចជា Odysee និង Rumble ។
Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានប្រកាសថា ខ្លួននឹងដាក់កម្រិតអ្នកប្រើប្រាស់អឺរ៉ុបពីការចូលប្រើ RT និង Sputnik នៅលើវេទិការរបស់ខ្លួន បន្ទាប់ពីទទួលបាន “សំណើពីរដ្ឋាភិបាលមួយចំនួន”។
ការផ្សាយរបស់ RT និង Sputnik ត្រូវបានហាមឃាត់ដោយប្រទេស EU មួយចំនួន ៕ប្រែសម្រួលៈ ណៃ តុលា