ព័ត៌មានអន្តរជាតិ

គោលបំណង សំខាន់របស់ចិន ចំពោះបញ្ហាអ៊ុយក្រែន នៅពេលនេះគឺធ្វើយ៉ាងណា កុំឲ្យសង្គ្រាមឈានដល់កម្រិត គ្រប់គ្រងលែងបាន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសចិន នៅពេលបច្ចុប្បន្ន គឺមានបំណង អទិភាពមួយគឺផ្តោតសំខាន់តែ ទៅលើកិច្ចការងារ ថែរក្សានិងធ្វើយ៉ាង ណាឲ្យសង្គ្រាមបង្ហូរ ឈាមគ្នានៅអ៊ុយក្រែន មិនឲ្យឈានទៅដល់ចំណុចមួយ ដែលគ្រប់គ្រងលែងបាននោះទេ ។

ទូតចិនប្រចាំនៅ ទីក្រុងវ៉ាស៊ិនតោន ឆ្លើយតបទៅនឹងសំណួរ ពីសំណាក់ក្រុមអ្នកយកព័ត៌មាន បានបញ្ជាក់ទៀតថា ស្ថានភាពនៅអ៊ុយក្រែនបច្ចុប្បន្ន គឺកំពុងធ្វើឲ្យមាន ការខកចិត្ត ចំពោះភាគីគ្រប់គ្នារួចទៅហើយ ។ ដូច្នេះកិច្ចការងារអទិភាព នៅពេលនេះគឺធ្វើយ៉ាងណាការពារ មិនឲ្យភាពតានតឹង នៅតែបន្តឡើង ឬឈានទៅដល់ចំណុចដែលគ្រប់គ្រង លែងបាននោះឡើយ។

កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ The Financial Times និងសារព័ត៌មាន ជាច្រើនទៀត បានរាយការណ៍ថាអាមេរិក បានទទួលដំណឹងមួយថា រុស្សីបានធ្វើការស្នើសុំការផ្គត់ផ្គង់ សព្វាវុធពីសំណាក់ប្រទេសចិន ដើម្បីជួយដល់កិច្ចការងារ ធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងក៏ដូចជាស្នើសុំជំនួយសេដ្ឋកិច្ចផងដែរ ។

ប៉ុន្តែនៅពេលដែលឆ្លើយ តបទៅនឹងសំណួរ ​ទាំងនេះទូតចិនប្រចាំនៅអាមេរិក បានបញ្ជាក់ថាថាមិនមានរឿងនេះកើតឡើងនោះឡើយ ហើយក៏មិនដែលបានទទួលព័ត៌មាន ទាំងនេះនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top