ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ ប្រកាសដាក់ទណ្ឌកម្ម មេដឹកនាំកាណាដាច្រើននាក់ រួមទាំងលោកនាយករដ្ឋមន្ត្រីផង

បរទេស៖ ក្រសួងការបរទេសនៃប្រទេសរុស្សី បានប្រកាសដាក់ទណ្ឌកម្មទៅលើ មេដឹកនាំរដ្ឋាភិបាលប្រទេសកាណាដា ប្រមាណជាជាង ៣០០នាក់ ជាការឆ្លើយតបទៅនឹង ការសម្រេចចិត្តដោយ រដ្ឋាភិបាលកាណាដា ក្នុងការធ្វើសកម្មភាពដែលរុស្សី ហៅថាជាភាពសាហាវនៃ របបក្នុងប្រទេសកាណាដា នាពេលបច្ចុប្បន្នហើយបញ្ជី ទណ្ឌកម្មទាំងនោះ ក៏មានរូបលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ផងដែរ។

ក្រៅពីនោះបញ្ជីអ្នកដែល ទទួលរងទណ្ឌកម្មផ្សេងទៀត ក៏មានដូចជាបណ្តាក្រុមរដ្ឋមន្ត្រី ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាពិសេសបណ្តាសមាជិកសភាព នៃប្រទេសកាណាដាផងដែរ។

គួរឲ្យដឹងដែរថា ទណ្ឌកម្មដោយរដ្ឋាភិបាលក្រុងមូស្គូ ធ្វើឡើងបន្ទាប់ពីប្រទេសកាណាដា បានប្រកាសថា នឹងដាក់ទណ្ឌកម្មប្រឆាំងទៅនឹង មន្ត្រីរដ្ឋាភិបាលរបស់រុស្សីចំនួន ១៥នាក់ថែមទៀត មុនពេលនៃជំនួបតាមវិដេអូខល ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។

បន្ទាប់ពីការប្រកាសទណ្ឌកម្មនេះ ហើយកាណាដាក៏បានធ្វើការ បិទដែនអាកាសនិងដែនទឹករបស់ខ្លួន សម្រាប់រុស្សីផងដែរព្រមទាំង បានបញ្ជុនសព្វាវុធមានតម្លៃ រាប់លានដុល្លារទៅឲ្យ អ៊ុយក្រែនជាពិសេសក៏បាន ប្រកាសដាក់ទណ្ឌកម្មទៅលើការ នាំចេញប្រេងរបស់រុស្សីដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top