ភ្នំពេញ ៖ បន្ទាប់ពីក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិន ដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិន ដើម្បីទប់ស្កាត់ជំងឺ កូវីដ បានមកដល់រាជធានីភ្នំពេញ នៃកម្ពុជាហើយ ពួកគេនឹងរៀបចំធ្វើរោគវិនិច្ឆ័យព្យាបាល និងបណ្ដុះបណ្ដាលផ្នែកទប់ស្កាត់ជំងឺវីរុស នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រយៈពេល ៦០ថ្ងៃ ។
លោក អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា និងលោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងអ្នកតំណាងសភាពាណិជ្ជកម្មចិននៅកម្ពុជា និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិន នៅអាកាសយានដ្ឋានអន្តរជាតិ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ។
ក្រុមអ្នកជំនាញវេជ្ជសាស្រ្តខាងលើ មានសមាជិកចំនួន១២រូប ដែលត្រូវបានជ្រើសរើសដោយ បណ្ឌិត្យសភាវិទ្យាសាស្ត្ រវេជ្ជសាស្ត្របុរាណចិន នៃប្រទេសចិន គឺជាក្រុមវេជ្ជសាស្ត្រថា្នក់ជាតិដំបូងគេ លើសកលលោកដែលភាគីចិន បានចាត់បញ្ជូនមកកាន់ក្រៅប្រទេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះមានអ្នកជំនាញផ្នែកជំងឺសួត ផ្នែកសរសៃឈាមបេះដូង ការចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។
ក្នុងអំឡុងពេលបំពេញបេសកកម្ម នៅកម្ពុជា ពួកគេនឹងរៀបចំធ្វើរោគវិនិច្ឆ័យ ព្យាបាល និងបណ្ដុះបណ្ដាលផ្នែក ទប់ស្កាត់ជំងឺវីរុស នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈរយៈពេល ៦០ថ្ងៃ ដោយផ្អែកលើខ្លឹមសារដែលបាន ព្រមព្រៀងដោយរដ្ឋាភិបាលចិន និងកម្ពុជា ដើម្បីសហការជាមួយកម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មួយនេះ ៕