សុខភាព

ក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណ ប្រឆាំងនឹងជម្ងឺកូវីដ១៩ ថ្នាក់ជាតិប្រទេសចិន ដំបូងគេ ដែលប្រទេសចិន ចាត់បញ្ជូន មកដល់កម្ពុជា

នារសៀលថ្ងៃទី១៦ ខែមីនា ២០២២នេះ ក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណចិន ចំនួន១០នាក់ បានធ្វើដំណើរមកដល់ រាជធានីភ្នំពេញហើយ ខណៈដែលសមាជិកក្រុម ២នាក់ នៅកម្ពុជាស្រាប់ ដូច្នេះ សរុបចំនួន១២នាក់។ នេះគឺជាក្រុមពេទ្យជំនាញ វេជ្ជសាស្ត្របុរាណថ្នាក់ជាតិ របស់ចិនដំបូងគេ ដែលប្រទេសចិន ចាត់បញ្ជូនទៅក្រៅប្រទេស។

លោក អឿន បូរារ័ត្នន៍ រដ្ឋលខាធិការក្រសួងសុខាភិបាល និង លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញទៅទទួល ដំណើរមកដល់ នៃក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណចិន នាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាពេលនោះ។

លោក អឿន បូរារ័ត្នន៍ រដ្ឋលខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ដែលតែងតែ ឧបត្ថម្ភឱសថបុរាណចិន Lianhua Qingwen ដល់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។ លោកជឿជាក់ថា ឱសថបុរាណចិន ពិតជាមានអត្ថប្រយោជន៍ណាស់ ដោយជួយព្យាបាល ជំងឺជូនប្រជាពលរដ្ឋកម្ពុជា បានជាសះស្បើយបានច្រើន រួមចំណែកយ៉ាងខ្លាំង ក្នុងការព្យាបាលអ្នកជំងឺ។ លោកបានមានប្រសាសន៍ទៀតថា វត្តមានរបស់ក្រុមគ្រូពេទ្យ ជំនាញវេជ្ជសាស្ត្របុរាណ ថ្នាក់ជាតិរបស់ចិន នាពេលនេះ ពិតជាមានផលប្រយោជន៍ច្រើន គាត់បាននាំមកនូវ បច្ចេកវិទ្យាថ្មីបង្ហាត់បង្រៀន ដល់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងការព្យាបាលកូវីដ១៩ ព្រមទាំងនឹងជួយព្យាបាលជំងឺ ជូនប្រជាជនកម្ពុជា ឲ្យបានត្រឹមត្រូវ។

លោកស្រី Xu Fengqing ប្រធានក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណចិន បានមានប្រសាសន៍ថា បេសកកម្មរបស់ក្រុមលោកស្រី គឺក្នុងគោលបំណងចែករំលែក បទពិសោធន៍ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជាមួយភាគីកម្ពុជា។ លោកស្រីថា ក្រុមលោកស្រី នឹងការពិភាក្សាផ្នែកវេជ្ជសាស្ត្រ ជាមួយគ្រូពេទ្យកម្ពុជា ព្រមទាំងជាមួយ នឹងការជួយព្យាបាល ប្រជាជនកម្ពុជា ផងដែរ។

ការចាត់បញ្ជូនក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណចិន ជួយកម្ពុជាប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩លើកនេះ គឺជាជំហានសំខាន់មួយទៀត នៃវេជ្ជសាស្ត្រ និងឱសថបុរាណចិន ក្នុងការជួយកម្ពុជាទប់ស្កាត់ ជំងឺកូវីដ១៩ ហើយវានឹងពង្រឹង កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ១៩ កម្ពុជា ចិនមួយកម្រិតបន្ថែមទៀត ដើម្បីចូលរួមបង្កើត សហគមន៍វាសនារួមកម្ពុជាចិន និងបង្កើតសហគមន៍សុខភាព អនាម័យរួម នៃមនុស្សជាតិផងដែរ។

ការបង្ការជំងឺឆ្លងពុំមាន កំណត់ព្រំដែនប្រទេស ធ្វើយ៉ាងម៉េចគឺត្រូវតែគ្រប់គ្រាន់ ឱ្យបានទាន់ពេល ទប់ទល់ការឆ្លងរាលដាល ឱ្យសមស្របទៅតាមផលប្រយោជន៍ មូលដ្ឋានរបស់ប្រជាជន គ្រប់ប្រទេស ព្រមទាំងមានសារសំខាន់ សម្រាប់ពង្រឹង និងអភិវឌ្ឍមិត្តភាព ជាប្រពៃណីរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។ ឆ្លើយតបទៅនឹងការរាតត្បាត នៃកូវីដ១៩លើកនេះ វេជ្ជសាស្ត្រនិងឱសថបុរាណចិន បានបង្ហាញពីសារសំខាន់របស់ខ្លួន យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ហើយនឹងចាត់បញ្ជូន ក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណចិនជាក្រុម ទៅសង្គ្រោះព្យាបាល ដែលនេះពិតជាមានអត្ថន័យធំធេង។

តាមគម្រោង ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រ បុរាណជួយកម្ពុជា ទប់ស្កាត់ជំងឺកូវីដ១៩ នឹងចាប់ផ្ដើមអនុវត្ត ភារកិច្ចព្យាបាល ជូនសាធារណជន នៅមន្ទីរមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ ដែលជាជំនួយសាងសង់ ដោយភាគីចិន ដើម្បីណែនាំបង្ហាញ ពីបទពិសោធន៍គ្រប់គ្រង ជំងឺរាតត្បាតកូវីដ១៩របស់ប្រទេសចិន ជូនដល់ភាគីកម្ពុជា ប្រើប្រាស់ក្រុមវេជ្ជសាស្ត្រ និងឱសថបុរាណចិន ចាប់ផ្ដើមការងារ ជួយសង្គ្រោះព្យាបាល ជួយកម្ពុជាប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៃប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ។ ពួកគាត់ក៏នឹងការពិនិត្យព្យាបាលជំងឺ ដោយប្រើវេជ្ជសាស្ត្របុរាណចិន ផ្សព្វផ្សាយបច្ចេកទេសវេជ្ជសាស្ត្រ និងឱសថបុរាណចិន បង្កើនកម្រិតវិស័យព្យាបាល និងសុខាភិបាលកម្ពុជា ដើម្បីចូលរួមជាស្នាដៃថ្មី ក្នុងវឌ្ឍនភាពកិច្ចការ ជាមិត្តភាពកម្ពុជាចិន និងការបង្កើតសហគមន៍ វាសនារួមកម្ពុជាចិន៕ (វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top