ព័ត៌មានអន្តរជាតិ

Update៖ ចិន បន្តស្វែងរកប្រអប់ទី២ របស់យន្តហោះ ដែលបានធ្លាក់ ជាមួយអ្នកដំណើរ១៣២នាក់

ចិន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា ក្រុមអ្នកជួយសង្គ្រោះ បានស្វែងរកប្រអប់ខ្មៅទី២ ពីយន្តហោះដឹកអ្នកដំណើរ China Eastern Airlines ដែលបានធ្លាក់ចូល ទៅក្នុងតំបន់ភ្នំ ជាមួយនឹងមនុស្សចំនួន១៣២នាក់ នៅលើយន្តហោះនោះ ខណៈដែលព័ត៌មានជាច្រើន បានលេចចេញ អំពីអ្នកបើកយន្តហោះនោះ ។

គួរបញ្ជាក់ថា ប្រអប់ខ្មៅដំបូងគេ ដែលបានរកឃើញ កាលពីថ្ងៃពុធ គឺជាឧបករណ៍ថតសំឡេង របស់កាប៊ីនយន្ដហោះ ដោយផ្អែកលើការវាយតម្លៃដំបូង មន្ត្រីរដ្ឋបាលអាកាសចរណ៍ស៊ីវិល នៃប្រទេសចិន ហៅកាត់ថា (CAAC) បានប្រាប់ដល់អ្នកយកព័ត៌មាន ដោយមន្ត្រីបានលើកឡើងថា សម្ភារៈថតសំឡេងហាក់ដូចជា បានរួចផុតពីផលប៉ះពាល់ ក្នុងទម្រង់ល្អ ហើយកំពុងត្រូវបានបញ្ជូន ទៅទីក្រុងប៉េកាំង ដើម្បីធ្វើការវិភាគ រកទិន្នន័យ ។

ឧបករណ៍ថតសំឡេង កាប៊ីនយន្ដហោះ នឹងផ្តល់ឱ្យអ្នកស៊ើបអង្កេត នូវព័ត៌មានលម្អិត នៃការទំនាក់ទំនងរវាងអ្នកបើកយន្តហោះ ទាំង៣នាក់ ដែលលើសពីតម្រូវការធម្មតា នៅលើយន្តហោះ Boeing 737-800 ។

គេបានដឹងថា ហោះហើរ MU5735 បានកំពុងធ្វើដំណើរពីទីក្រុងគូនមីង នៅភាគនិរតី ទៅកាន់ទីក្រុងក្វាងចូវ លើឆ្នេរសមុទ្រកាលពីថ្ងៃចន្ទ នៅគ្រាដែលយន្តហោះភ្លាមៗ បានធ្លាក់ពីរយៈកម្ពស់ ហោះហើរ ប្រហែលពេល ដែលវាគួរចាប់ផ្តើម ចុះនៅមុនពេលធ្វើការចុះចត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top