ព័ត៌មានជាតិ

សម្តេច ហេង សំរិន ដឹកនាំកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីអនុម័តរបៀបវារៈមួយចំនួន

ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពេញអង្គរដ្ឋសភា លើកទី៧ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។

សម័យប្រជុំពេញអង្គនេះ មានវត្តមានសមាជិក សមាជិការដ្ឋសភា ចំនួន៩៣រូប។ របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ មាន៤ ៖ ១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។ ២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ ។ ៣- ការបោះឆ្នោតជ្រើសតាំង លោក អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មីសម្រាប់អាណត្តិ៩ឆ្នាំ និង៤- ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

សូមជម្រាបថា មុនចាប់ផ្តើមសម័យប្រជុំ អង្គសភាបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ចំនួន៣រូប ៖ ១- លោក សត្យា វុធ , ២- លោក សុខ ផេង និង៣- លោកសេរី កុសល៕

To Top