ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន អនុម័តច្បាប់ថ្មីដកហូត អចលនទ្រព្យរបស់រុស្សី ដែលមាននៅក្នុងប្រទេស

បរទេស៖ សភាជាតិនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការបោះឆ្នោតសម្រេចចិត្ត ក្នុងការអនុម័ត ច្បាប់ថ្មីដែលមានសិទ្ធ ក្នុងការដកហូតរាល់អចលនទ្រព្យ ទាំងឡាយរបស់ពលរដ្ឋអ៊ុយក្រែន ឬទាំងអចលនទ្រព្យរបស់ រដ្ឋាភិបាលរុស្សីដែលមាន នៅក្នុងប្រទេសផងដែរ។

ការបោះឆ្នោតសម្រេចបាន ធ្វើឡើងបន្ទាប់ពីទទួលបានសម្លេងគាំទ្រ ៣០៥ ក្នុងចំណោមការបោះឆ្នោតទាំង ៤០៥ នេះបើយោងតាមការបញ្ជាក់ដោយសមាជិកសភា របស់អ៊ុយក្រែនលោក Yaroslav Zheleznyak នៅលើបណ្តាសង្គម Telegram។

ច្បាប់ថ្មីនេះនឹងអនុញ្ញាតិឲ្យអ៊ុយក្រែន អាចធ្វើការដកហូតយកអចលនទ្រព្យ ទាំងឡាយទាំងរបស់ពលរដ្ឋរុស្សី ក្រុមហ៊ុនឯកជនស្របច្បាប់របស់រុស្សី និងទាំងពលរដ្ឋអ៊ុយក្រែន ទាំងឡាយណាដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងប្រទេសរុស្សីផង ឬធ្លាប់ប្រកាសថាមិនគាំទ្រ ឬគាំទ្រចំពោះប្រតិបត្តិការយោធារុស្សី នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមប្រភពដដែល ក៏បានបញ្ជាក់ដែរថា អចលនទ្រព្យទាំងនោះនឹង ត្រូវដកហូតទុកប្រើប្រាស់ដោយ រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីទុកជាសំណង ហិរញ្ញវត្ថុនាពេលអនាគត ដើម្បីប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top