ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ អនុម័ត ឲ្យមានការផ្គត់ផ្គង់ អាវុធជំនាន់ទសវត្ស ឆ្នាំ១៩៦០ ទៅឲ្យអ៊ុយក្រែន

បរទេស ៖ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ត្រូវបាន rt.com ចេញផ្សាយថា គឺបានយល់ព្រមរួចរាល់ ទៅហើយក្នុងការផ្គត់ផ្គង់ សព្វាវុធដែលផលិត នៅក្នុងប្រទេសឆេក ក្នុងសម័យក្រោមការគ្រប់គ្រង ដោយសហភាពសូវៀត ជាច្រើនទៅឲ្យប្រទេស អ៊ុយក្រែន។

ប្រភពដដែល បានបញ្ជាក់ថា អាល្លឺម៉ង់បានបើកភ្លើងខៀវ ក្នុងការបញ្ជូនរថយន្តយោធាប្រយុទ្ធ ដែលប្រើប្រាស់ក្នុងសម័យសង្គ្រាម ត្រជាក់ប្រមាណជា៥៨គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ទាំងដែលបច្ចុប្បន្នអាវុធ ទាំងនោះកំពុង ស្ថិតនៅក្នុងប្រទេសឆេក ក្តីហើយនឹងត្រូវរងចាំការ សម្រេចចិត្តចុងក្រោយដោយរដ្ឋាភិបាលអាល្លឺម៉ង់ ។

រថយន្តយោធារូបរាង ស្រដៀង នឹងរថក្រោះ ដែលមានឈ្មោះថា BMP-1 ជាអាវុធដែលសេសសល់ក្នុងស្តុក កាលពីសម័យសង្គ្រាមត្រជាក់ ឆ្នាំ១៩៦០ និងធ្លាប់ជាកម្មសិទ្ធរបស់អាល្លឺម៉ង់ខាងកើត មុនពេលដែលជញ្ជាំងប៊ែរឡាំង ត្រូវបានផ្តួលរលំ។

គួរឲ្យដឹងដែរថា អាវុធទាំងនេះមួយចំនួន ក៏ត្រូវបានដឹកជញ្ជូនទៅដល់ស៊ុយអែត កាលពីឆ្នាំ១៩៩០ដែរ ហើយបច្ចុប្បន្នត្រូវបានធ្វើការ អភិវឌ្ឍបន្ថែមទៅជា PbV-501 ៕

ប្រែសម្រួល៖ស៊ុនលី

To Top