ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បើកច្រករបៀង មនុស្សធម៌ចំនួន១១ច្រក

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ថា លោក Iryna Vereshchuk ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានលើកឡើងនៅលើបណ្តាញ Telegram នៅថ្ងៃពុធនេះថា ប្រទេសអ៊ុយក្រែន នៅថ្ងៃពុធននេះបានបង្កើតច្រករបៀងមនុស្សធម៌ចំនួន១១ច្រក ដើម្បីអនុញ្ញាតឱ្យជនស៊ីវិល ចាកចេញពីទីក្រុង ដែលរងផលប៉ះពាល់ ដោយជម្លោះ និងផ្តល់ជំនួយមនុស្សធម៌ទៀតផង ។

លោក Vereshchuk បានលើកឡើងថា ច្រករបៀងមនុស្សធម៌បានបង្កើតផ្លូវចេញ ប្រកបដោយសុវត្ថិភាព ពីទីក្រុងចំនួន៥ នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង និងទីប្រជុំជន និងភូមិចំនួន៥នៅក្នុងក្រុង Luhansk ។

ច្រករបៀងមនុស្សធម៌មួយ ត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីទីក្រុង Mariupol ក្នុងទីក្រុង Donetsk ជាកន្លែងដែលមានការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លា តាមរយៈការដឹកជញ្ជូនឯកជន។

គួររំលឹកថា កាលពីថ្ងៃអង្គារ មនុស្សប្រហែល៣.៨០០នាក់ ត្រូវបានជម្លៀសចេញ ពីតំបន់ដែលរងផលប៉ះពាល់ ដោយជម្លោះក្នុងប្រទេសអ៊ុយក្រែន ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top