ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧នាក់ទៀត ខណៈជាសះស្បើយចំនួន៦៨នាក់ និងគ្មានអ្នកស្លាប់ ។
គិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៥ ៨៦១នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៥១៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៥នាក់៕