ភ្នំពេញ៖ លោក ប៉ាទ្រីគ មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានឱ្យដឹងថា លោក បានជួបពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលដើម្បីពិភាក្សាអំពី ទំនាក់ទំនងទ្វេភាគី មុនកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន នាពេលខាងមុខ។
តាមបណ្តាញសង្គមTwitter លោកទូត បានសរសេរថា “ខ្ញុំរីករាយដែលបានជួបជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ជាមួយនឹងការទៅសួរសុខទុក្ខ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក Paul Grove”។
លោក ទូតបន្ថែមថា នេះជាឱកាសល្អ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី មុនកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន នាពេលខាងមុខ។
ដោយ៖ សយ សុភា