បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ឧត្តមសេនីយ៍ Wei Fenghe បានប្រាប់សមភាគី ដែលជារដ្ឋមន្រ្តីការពារជាតិ អាមេរិក លោក Lloyd Austin កាលពីថ្ងៃពុធថា ការចាត់ចែងខុសឆ្គង លើបញ្ហាតៃវ៉ាន់ ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អាចនឹងមានឥទ្ធិពល “បំផ្លាញ” លើទំនាក់ទំនងទ្វេភាគី ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលការហៅ ទូរស័ព្ទរយៈពេល ៤៥នាទីដែលត្រូវបានផ្តួចផ្តើម ដោយភាគីអាមេរិក លោក Wei Fenghe បានរំលឹកឡើងវិញ នូវជំហររបស់ទីក្រុងប៉េកាំងថា កោះតៃវ៉ាន់គឺជា “ផ្នែកដែលមិនអាចកាត់ផ្តាច់ បានរបស់ប្រទេសចិន” ដោយទទូចថា “វាគឺជាការពិត និងស្ថានភាព ដែលគ្មាននរណាម្នាក់ អាចផ្លាស់ប្តូរបានឡើយ” ។
លោកបានបន្ថែមថា កងកម្លាំងប្រដាប់ អាវុធចិន មានចិត្តចង់ធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារបូរណភាពទឹកដី របស់ប្រទេស នេះបើយោងតាមសេចក្តី ថ្លែងការណ៍ របស់ក្រសួងការពារជាតិចិន ។ លោក Wei ក៏បានព្រមានលោក Austin ថា ការដោះស្រាយខុសឆ្គង លើបញ្ហាកោះតៃវ៉ាន់របស់សហរដ្ឋអាមេរិក «នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគី»៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
