ព័ត៌មានអន្តរជាតិ

ចិនប្រាប់អាមេរិកថា មិនគួរមើលស្រាលដំណោះស្រាយរបស់ចិន លើបញ្ហាកោះតៃវ៉ាន់ ឡើយ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសចិន លោក Wei Fenghe ថ្មីៗនេះបានធ្វើការលើកឡើងថា អាមេរិកមិនគួរមើលស្រាល ទៅលើសមត្ថភាព ដោះស្រាយបញ្ហាដែនអធិបតេយ្យ របស់ចិនជាមួយនឹង
កោះតៃវ៉ាន់ នោះឡើយ។

នៅអំឡុងនៃកិច្ចជំនួបគ្នា តាមទូរស័ព្ទជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin លោក Wei បានបញ្ជាក់ឡើងវិញថា ជំហរបស់ចិននៅលើតៃវ៉ាន់ ថាគឺជាដែនកោះដែលមិន
អាចកាត់ផ្តាច់ចេញពីផ្នែករបស់ចិនបានឡើយ ហើយកងកម្លាំងរបស់ចិន នឹងធ្វើកិច្ចការងារគ្រប់បែបយ៉ាង ដើម្បីការពារដែនដីរបស់ពួកគេ។

លោក Wei ក៏បានបញ្ជាក់ដែរថា បញ្ហានៃកោះតៃវ៉ាន់ ប្រសិនបើមិនអាចដោះស្រាយ ឲ្យបានសមស្រមនិងរលូនទេនោះច្បាស់ណាស់ ទំនាក់ទំនងទ្វេភាគី រវាងអាមេរិកនិងចិន នឹងជួបបញ្ហាជាក់ជាមិនខានឡើយ។

លើសពីនេះលោក Wei ក៏បានស្នើសុំឱ្យ សហរដ្ឋអាមេរិកក្នុងការបញ្ឈប់ ទៅនៃការបង្កហេតុ ខាងយោធានៅសមុទ្រ ដោយនិយាយថា ភាគីទាំងពីរគួរតែមានការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព
និងជៀសវាងការប្រឈមមុខ ដាក់គ្នាឲ្យបាន៕

ប្រែសម្រួល៖ស៊ុនលី

To Top