ព័ត៌មានអន្តរជាតិ

ចិន ប្រតិកម្មទៅនឹង សកម្មភាពធ្វើដំណើរ ដោយនាវាកងទ័ពអាមេរិក ក្បែរច្រកកោះតៃវ៉ាន់

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com នៅថ្ងៃបានឲ្យដឹងថា កងកម្លាំងយោធា នៃប្រទេសចិន បានធ្វើការប្រកាសថ្កោលទោស សាជាថ្មីម្តងទៀត ចំពោះសកម្មភាព ចុងក្រោយ ដោយនាវាឃ្លាំមើល របស់អាមេរិក ដែលបានធ្វើដំណើរចូលមកដល់ ក្បែរច្រកសមុទ្រនៃកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ ដោយហៅសកម្មភាពនេះ ថាជាការបង្កបញ្ហា។

នាវាចម្បាំងអាមេរិក ដែលមានឈ្មោះថា USS Sampson guided-missile បានធ្វើដំណើរឆ្លងកាត់តំបន់នេះ ពិតមែនកាលពីថ្ងៃអង្គារ ហើយកងកម្លាំងយោធាចិន បាន អះអាងថាខ្លួន បានតាមដាននិងគ្រប់គ្រង ការឆ្លើយតបរបស់ខ្លួន បានយ៉ាងត្រឹមត្រូវ ដោយនាវាជាច្រើនគ្រឿង របស់ចិន។

នៅក្នុងសេចក្តីថ្លែងការណ៍ ដោយភាគីចិន បានបន្តដែរថា៖ សកម្មភាពបង្កបញ្ហា ដោយអាមេរិកបែបនេះ គឺតែងតែបានធ្វើឡើង ជារឿយៗ ហើយវាកំពុងតែបានធ្វើឲ្យមាន ការគម្រាមកំហែង យ៉ាងខ្លាំងចំពោះស្ថេរភាព ក្នុងតំបន់និងជាពិសេស ច្រកសមុទ្រនៃកោះតៃវ៉ាន់៕

ប្រែសម្រួល៖ស៊ុនលី

To Top